សូមស្វាគមន៍ការចូលទស្សនាវិបសាយ
.............

ភ្នំពេញរៀបចំទស្សនីយភាពល្ខោនប្លែកមួយ ជាលើកដំបូង

003
ភ្នំពេញ, ថ្ងៃទី២៥ វិច្ឆិកា ២០០៨៖ ការសមល្ខោនរ៉កអូប៉េរ៉ា
"ទីដំរីយំ ", នៅមហោស្រពចេនឡា

.............ទីដំរីយំ ? បានមកនៅលើឆាកនៃមហោស្រពចេនឡា នាទីក្រុងភ្នំពេញ នៅក្នុងទស្សនីយភាពល្ខោនមួយមិនធ្លាប់មាននៅកម្ពុជា។ ការសម្តែងល្ខោននេះប្រព្រឹត្តធ្វើចំនួន៦លើក ដោយចាប់ផ្តើមដំបូងគឺនៅថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ហើយសំបុត្រប្រាកដជាលក់ដាច់គ្មានសល់។ ទស្សនីយភាពល្ខោនបែបថ្មីនេះកើតចេញពីការជួបគ្នារវាងអ្នកនិពន្ធតន្ត្រីខ្មែរសុទ្ធសាធហើយមានគំនិតបើកទូលាយ គឺលោកហ៊ឹម សុភី ជាមួយផលិតករអាមេរិកចន បឺត (John Burt) និងអ្នកនិពន្ធបារាំង-អាមេរិកដែលមានដួងព្រលឹងចាក់ឫសនៅកម្ពុជា គឺអ្នកស្រីកាតឺរីន ហ្វីយូ (Catherine Filloux)។ ប៉ុន្តែគឺលោកហ៊ឹម សុភី ដែលបានផ្តល់ដល់ល្ខោនខ្មែររ៉ុកអូប៉េរ៉ា នេះនូវចង្វាក់ និងជំហានរាំដ៏ទន់ភ្លន់។

.............ការច្របាច់បញ្ចូលដ៏ប្លែកមួយ
.............នៅសងខាងឆាកសម្តែង គឺជាកន្លែងរបស់តន្រ្តីករ។ តន្រ្តីករទាំងអស់សុទ្ធជាជនជាតិខ្មែរ។ នៅខាងឆ្វេង គឺជាយុវសិល្បករទាន់សម័យ សក់វែងហាយឡាយ ស្លៀកពាក់បែបសេរី។ នៅខាងស្តាំគឺជាសិល្បករចាស់ៗនៃវង់តន្រ្តីបុរាណខ្មែរស្លៀកពាក់យ៉ាងមានរបៀបរៀបរយ។ នៅចំកណ្តាលនៃការដាក់ផ្ទឹមដ៏ចម្លែកនេះ លោកហ៊ឹម សុភី ជាអ្នកធ្វើអោយឧបករណ៍ពួកគេឆ្លើយឆ្លងគ្នានៅក្នុងការច្របាច់បញ្ចូលគ្នានៃសំឡេងដែលលោកហៅថា«អង្គរនិងរ៉ុក»។ ហ្គីតាអេឡិចត្រូនិចឆ្លងឆ្លើយគ្នាជាមួយនឹងចាប៉ីដងវែង អកជាមួយគង។

ទោះយ៉ាងណា ការស៊ីសង្វាក់គ្នាលើឧបករណ៍ភ្លេងបុរាណគឺចាំបាច់ ដើម្បីធ្វើអោយការច្របាច់បញ្ចូលគ្នាដ៏ថ្មីស្រឡាងនេះអាចប្រព្រឹត្តទៅបាន។ សិល្បករចាស់ត្រូវយល់យោគចំពោះការបំពាននឹងក្បួនច្បាប់ និងការបង្កើតថ្មីរបស់សិល្បករក្មេងៗ។ អ្នកនិពន្ធបទភ្លេងរូបនេះបានដុះខាត់ឧបករណ៍ជាបេតិកភ័ណ្ឌរាប់សតវត្សរបស់ខ្មែរនេះ យកមកសរសើរលើកស្ទួយ និងរៀបចំអោយស្របតាមចំណូលចិត្តរបស់ក្មេងសម័យបច្ចុប្បន្នដែលបំពេរដោយសំឡេងតន្រ្តីរ៉ាប់និងហ៊ីបហប។ ការច្របាច់បញ្ចូលគ្នានេះមិនមែនប្រព្រឹត្តទៅដោយគ្មានការលំបាកនោះទេ ហើយវាទាមទារនូវរយៈពេលពីរឆ្នាំទើបរៀបចំវាបាន ជាមួយនឹងតន្ត្រីករទាំង១១រូបនេះ។
លោកហ៊ឹម សុភី បង្ហាញពីមហិច្ឆិតារបស់លោកថាលោកចង់លុបដែនកំណត់រវាងតន្ត្រីប្រភេទផ្សេងៗគ្នា និងទាក់ទាញទស្សនិកជនអោយបានច្រើន។ «ដូចសិល្បករដទៃទៀតដែរ» លោកហ៊ឹម សុភី ដូចជាគ្របដណ្តប់ដោយគំនិតប្រកបដោយមហិច្ឆិតា។ លោកមានបំណងចង់អោយការច្នៃប្រឌិតថ្មីមានគេចាប់អារម្មណ៍។
004
ភ្នំពេញ, ថ្ងៃទី២៥ ខែវិច្ឆិកា ២០០៨ ៖ ការសម្រាកនៅពេលសមល្ខោនរ៉កអូប៉េរ៉ា
"ទីដំរីយំ ", នៅមហោស្រពចេនឡា

..........លោកចន បឺត បានបញ្ចូលកូនសិស្សរបស់លោកទៅក្នុងពិភពសិល្បៈល្ខោនអឺរ៉ុប ដោយបានអញ្ជើញគេអោយចូលរួមនៅរោងល្ខោន Broadway ។ នៅទីនោះ លោកបានបង្ហាញគេពីទស្សនីយភាពតន្ត្រីល្ខោនជាច្រើនដែលធ្វើអោយផ្លូវមួយនេះនៅកោះម៉ានហាថាន់ (Manhattan) ដែលជាបេះដូងរបស់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្បីល្បាញ។ បន្ទាប់មក លោកហ៊ឹម សុភី ក៏បានកែច្នៃល្ខោនបែបនេះមកជាលក្ខណៈខ្លួនឯងផ្ទាល់សម្រាប់រ៉ុកអូប៉េរ៉ា ដែលនិពន្ធឡើងចន្លោះឆ្នាំ២០០២ដល់២០០៥។ អ្នកនិពន្ធបទភ្លេងខាងលើបានរម្លឹក មដោយភាពកំប្លែងផងថា«ពីដំបូង យើងមិនដឹងថាត្រូវអោយនិយមន័យស្នាដៃនេះយ៉ាងម៉េចទេ... ទីបញ្ចប់ យើងក៏បានសម្រេចចាត់វាចូលជាអូប៉េរ៉ាខ្មែរសហសម័យ» ។

.........ទុំទាវសម័យថ្មី
..................«ទីដំរីយំ» គឺយកលំនាំតាមសាច់រឿងដ៏ចំណាស់មួយរបស់ខ្មែរគឺរឿងទុំទាវ ដែលស្រដៀងគ្នាយ៉ាងខ្លាំងនឹងរឿងរ៉ូមេអូនិងស៊ុយលីយ៉េតរបស់លោកសេកគីស្ពៀរ។ ស្រ្តីកវីនិពន្ធប្រកបដោយភាពរហ័សរហួន កាតឺរីន ហ្វីយូ ពន្យល់ថា អ្វីដែលនៅសល់ពីនោះគឺកើតចេញពីគំនិតច្នៃប្រឌិត។ រហូតមកដល់ពេលនេះ ស្នាដៃរបស់អ្នកស្រីមាននៅក្នុងរឿងល្ខោនជាច្រើន។ កម្ពុជាបានចូលពាក់ព័ន្ធមួយចំណែកក្នុងជីវិតរបស់អ្នកស្រីនៅចុងឆ្នាំ១៩៨០។ ជនជាតិអាមេរិកបានស្រឡាំងកាំងនឹងរឿងរ៉ាវរបស់ស្រ្តីខ្មែរ១៥០នាក់ ដែលរត់ភៀសខ្លួនទៅដល់ក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ាថ្មីៗ។ ពួកគេរងគ្រោះដោយសារភាពអន្ធការ។ អ្នកជំនាញទាំងឡាយអះអាងថា វាជាការបង្ហាញពីរោគសញ្ញានៃជំងឺបាក់ស្បាតកើតចេញពីរបបខ្មែរក្រ